• ស្ថានភាពទូទៅនៃប្រទេសកម្ពុជា
  • សេចក្តីផ្តើមនៃប្រទេសកម្ពុជា
Intersection of four hearts
Core location
Radiation Asia
Link world

ចំណុចប្រសព្វចំនួនបួន ទីតាំងដ៏សំខាន់

គ្របដន្តប់តំបន់អាស៊ី ភ្ជាប់ជាមួយនឹងពិភពលោក

អំពីប្រទេសកម្ពុជា
Introduction to Cambodia
ចំនុចតំណរភ្ជាប់នៃច្រករបៀងសេដ្ឋកិច្ចអន្តរជាតិដ៏សំខាន់

កម្ពុជាគឺជាចំនុចទ្រទ្រង់ដ៏សំខាន់នៅអាស៊ីអាគ្នេយ៍លើគំនិតផ្តួចផ្តើម “ផ្លូវមួយខ្សែក្រវ៉ាត់” គឺជាទំនាក់ទំនងនៃផ្លូវសូត្រលើសមុទ្រ «ច្រករបៀងសេដ្ឋកិច្ចឧបទ្វីបឥណ្ឌូចិន-ប្រទេសចិន» ជាកាំឥទ្ធិពលដែលចាំបាច់ត្រូវតែឆ្លងកាត់ «ច្រករបៀងសេដ្ឋកិច្ចបង់ក្លាដែស ចិន ឥណ្ឌា និងមីយ៉ាន់ម៉ា» និងជាតំបន់សក្តារនុពលផងដែរ។

តំបន់ទីតាំងស្នូលប្រសព្វទាំងបួនក្នុងអាស៊ីអាគ្នេយ៍

កម្ពុជាមានទីតាំងស្ថិតនៅប៉ែកខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ដែលនៅភាគខាងកើតជាប់នឹងប្រទេសវៀតណាម ភាគខាងជើងជាប់នឹងប្រទេសឡាវ ភាគខាងលិចជាប់នឹងប្រទេសថៃ និងភាគខាងត្បូងជាប់នឹងឈូងសមុទ្រថៃ និងជាចំណុចកណ្តាលនៃឧបទ្វីបអាស៊ីអាគ្នេយ៍ ជាមជ្ឈមណ្ឌលគមនាគមន៍នៅអាស៊ីអាគ្នេយ៍ ជាមជ្ឈមណ្ឌលទីផ្សារពាណិជ្ជកម្មអាស៊ាន ជាមជ្ឈមណ្ឌលកម្សាន្តទេសចរណ៍អាស៊ីអាគ្នេយ៍ ជាមជ្ឈមណ្ឌលថ្មីនៃកំណើនសេដ្ឋកិច្ចនិងឧស្សាហកម្មពិភពលោក និងជាកាំតំណរភ្ជាប់រវាងអាស៊ីនិងពិភពលោក។

គុណតម្លៃទាំងប្រាំពីរនៃតំបន់ប្រមូលផ្តុំធនធានជុំវិញពិភពលោក

NO.1សេដ្ឋកិច្ចសមុទ្រជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
ប្រទេសកម្ពុជាជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេមួយក្នុងទ្វីបអាស៊ីបានរក្សាអត្រាកំណើនផលិតផលក្នុងស្រុកGDP7% ក្នុងរយៈពេល 9ឆ្នាំជាប់ៗគ្នា(គិតត្រឹមឆ្នាំ២០១៩) ដែលត្រូវគេស្គាល់ថាជាខ្លាថ្មីនៅអាស៊ី។ក្នុង «យុទ្ធសាស្ត្រចតុកោណនិងផែនការអភិវឌ្ឈន៍រយៈពេលដប់ឆ្នាំរបស់កម្ពុជា» កាន់តែផ្តោតសំខាន់លើយុទ្ធសាស្ត្រដឹកនាំអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រហើយវិស័យទេសចរណ៍សមុទ្របានក្លាយជាចំណុចអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាដ៏សំខាន់។

NO.2ស្ថានភាពសង្គមមានភាពរីកចម្រើនជាលំដាប់
រយៈពេល ៦៥ឆ្នាំ ចាប់ពីការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិនស្ថានភាពនយោបាយកម្ពុជាមានស្ថេរភាព ហើយជនជាតិចិន កូនចៅចិន និងប្រជាជនកម្ពុជាមានទំនាក់ទំនងចុះសម្រុងគ្នាយ៉ាងល្អដែលរង្វង់សេដ្ឋកិច្ចជនជាតិចិនមានភាពចាស់ទុំនិងធំទូលាយ ហើយការប្រើប្រាស់ភាសាចិនមានប្រសិទ្ធិភាពខ្ពស់។

NO.3ទិសដៅទេសចរណ៍វប្បធម៌សមុទ្រកំពុងរីកចម្រើន
ប្រទេសកម្ពុជាមានយុទ្ធសាស្ត្រផ្តល់ទិដ្ឋការនៅពេលមកដល់ដែលមានលក្ខណៈងាយស្រួល ចំនួនភ្ញៀវអន្តរជាតិបន្តកើនឡើងជារៀងរាល់ឆ្នាំ។ នៅឆ្នាំ 2018 ចំនួនទេសចរណ៍សរុបមាន 6.2លានដងនាក់ កើនឡើង 12% ហើយនៅឆ្នាំ 2019 ចំនួនទេសចរណ៍សរុបមាន 6.61លានដងនាក់ កើនឡើង 6.6% ដែលបច្ចុប្បន្នវាបានក្លាយជាទិសដៅកំពូលសម្រាប់ទេសចរណ៍សមុទ្រអន្តរជាតិ។

NO.4 ប្រទេសដែលមានទ្រព្យសម្បត្តិជាប្រាក់ដុល្លាអាមេរិចធំទីបីនៅលើពិភពលោក
ប្រាក់ដុល្លាអាមេរិចជារូបិយប័ណ្ណសំខាន់ ប្រាក់ដុល្លាអាមេរិចត្រូវបានចាត់ជាទ្រព្យវិនិយោគរឹង និងជាប្រទេសដែលមានទ្រព្យសម្បត្តិជាប្រាក់ដុល្លាអាមេរិចធំទីបីនៅលើពិភពលោក។

NO.5តម្លៃដីធ្លីឡើងខ្ពស់ ផលចំនេញអចលនទ្រព្យខ្ពស់
តម្លៃផ្ទះនៅកម្ពុជាជារៀងរាល់ឆ្នាំមានការកើនឡើងពី 10-15% ឈានមុខគេនៅអាស៊ីអាគ្នេយ៍។ ថ្លៃជួលត្រឡប់វិញកើនឡើងដល់ 6.92% ជាប់ចំណាត់ថ្នាក់ទីបួនក្នុងពិភពលោក និងចំណាត់ថ្នាក់ទីមួយក្នុងទ្វីបអាស៊ី

NO.6បរិយាកាសវិនិយោគបើកទូលាយ
គោលនយោបាយវិនិយោគបើកទូលាយទាំងស្រុង ការវិនិយោគបរទេសនិងក្នុងស្រុកទទួលបានផលចំនេញស្មើគ្នា គ្មានការគ្រប់គ្រងការប្តូរប្រាក់បរទេស បរិយាកាសបណ្តាក់ទុនដោយសេរី។

NO.7ពាណិជ្ជកម្មគ្មានពន្ធ ផលចំនេញច្រើន
តម្លៃផលិតផលគម្រោង និងតម្លៃសេវាកម្មវិនិយោគដែលបានអនុម័តមិនត្រូវបានកំណត់ ហើយពន្ធលើប្រាក់ចំនេញត្រូវបានលើកលែងរហូតដល់ 9ឆ្នាំ។ ដោយឡែក វិនិយោគិនក្នុងស្រុកនិងក្រៅស្រុកទទួលបានផលចំនេញស្មើគ្នា សាកសមនឹងបង្កើតតំបន់ពាណិជ្ជកម្មរួចពន្ធអន្តរជាតិ។
យុទ្ធសាស្ត្ររួចពន្ធនាំចូលប្រើប្រាស់សម្រាប់ការនាំចូលនូវគ្រឿងសម្ភារៈសាងសង់ អភិវឌ្ឍន៍ ឬបរិក្ខារផលិត សម្ភារៈតុបតែងអគារ និងវត្ថុធាតុដើមផ្សេងៗ។

រាជាណាចក្រអច្ឆរិយ គោលដៅទេសចរណ៍អេកូវប្បធម៌

ប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ទេសចរណ៍ពិភពលោកដែលមានធនធានទេសចរណ៍ដ៏សំបូរបែបក្នុងពិភពលោកដូចជា៖ ទេសភាពតំបន់ត្រូពិក ផលិតផលសមុទ្រ តំបន់ប្រវត្តិសាស្ត្រឆ្នេរសមុទ្រដែលពោរពេញដោយពន្លឺព្រះអាទិត្យ កោះអេកូឡូស៊ី និងជាតំបន់ឆ្នេរដែលគ្មានគ្រោះធម្មជាតិសមុទ្រដ៏កំរនៅអាស៊ីអាគ្នេយ៍។

ប្រទេសកម្ពុជាមានឆ្នេរសមុទ្រសរុបប្រវែង៤៦០គីឡូម៉ែត្រហើយនៅឆ្នាំ២០១១ បានចាត់ជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតជាងគេក្នុងពិភពលោក បានទទួលពាន់រង្វាន់ជាទិសដៅទេសចរណ៍ល្អបំផុតនៅក្នុងពិភពលោកប្រចាំឆ្នាំ២០១៦

បេតិកភ័ណ្ឌពិភពលោក៖ ប្រាសាទអង្គរវត្តប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគប់

បេតិកភ័ណ្ឌវប្បធម៌អរូបិពិភពលោក៖របាំអប្សរា ល្ខោនស្រមោលស្បែកធំខ្មែរ