• ទំនួលខុសក្នុងត្រូវសង្គម
  • ទំនួលខុសក្នុងត្រូវសង្គម
The friendship between
the people lies in the
mutual love between people
ទទួលផលពីសង្គម ផ្តល់ផលដល់ប្រជាជន
រួមឈ្នះបីភាគី៖ សង្គម ក្រុមហ៊ុន និងប្រជាជន
ទំនាក់ទំនងប្រទេសល្អដោយសាររាស្ត្រស្រឡាញ់គ្នា រាស្ត្រស្រឡាញ់គ្នាដោយសារយល់ចិត្តគ្នា
StarDream    
Public welfare    

សុខុមាលភាពសាធារណៈរបស់ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក

ទំនួលខុសក្នុងត្រូវសង្គម
  • ទំនួលខុសក្នុងត្រូវសង្គម

ក្រុមហ៊ុនខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.កដោយគិតគូរពីអ្នកដទៃជាជាងស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន បានបំពេញនូវទំនួលខុសត្រូវសង្គមរបស់ខ្លួនយ៉ាងពេញលេញ បន្តបញ្ចូនកម្លាំងវិជ្ជមានដល់សហគ្រាស ឈរក្នុងសង្គម គោរពប្រជាជន។ ចាប់តាំងពីចូលមកធ្វើការអភិវឌ្ឍន៍នៅកម្ពុជា គោរពតាមគំនិតផ្តួចផ្តើម “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” បង្កើតនិងពង្រឹងទំនាក់ទំនងជាមួយប្រទេសកម្ពុជា ស្ថាបនាគ្រប់ផ្នែក គ្រប់ស្រទាប់ បណ្តាញទំនាក់ទំនង សម្រេចបាននូវខ្សែស្រប ឯករាជ្យភាព សមភាព និងការអភិវឌ្ឍន៍ជានិរន្តរភាព។ ក្នុងដំណើរការអភិវឌ្ឍន៍ការសាងសង់ យកចិត្តទុកដាក់លើបរិស្ថាន វប្បធម៌ គោរពទំនៀមទម្លាប់ប្រជាជនក្នុងតំបន់ ជម្រុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងមានប្រសិទ្ធិភាព ទទួលបន្ទុកលើលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធរស់នៅរបស់ប្រជាជននិងបរិស្ថាន។ ទន្ទឹមនឹងនេះ ក្រោមកម្លាំងនៃការអភិវឌ្ឍន៍ក្នុងតំបន់ បង្កើនទំនាក់ទំនងវប្បធម៌និងចំនេះដឹងនៃប្រជាជនប្រទេសទាំងពីរ ចែករំលែកវិបុលភាព សន្តិភាព និងជីវភាពដ៏រុងរឿង។

“សម្លេងដូចគ្នាចេញពីកន្លែងខុសគ្នា គុណធម៌ផ្សេងគ្នារួមគ្នាជិតស្និទ្ធ” រួមគ្នាបង្កើតជាស្ពានទំនាក់ទំនង។ សាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ការជួសជុលផ្លូវ ការសាងសង់ស្ពាន ការជួសជុលប្រឡាយទឹក និងការជួយកែលម្អគុណភាពរស់នៅដើម្បីជាជំនួយដល់ប្រជាជនក្នុងតំបន់ឱ្យរំដោះខ្លួនពីភាពក្រីក្រ។ ការបង្កើតកិច្ចសហប្រតិបត្តិការទំនាក់ទំនងដែលមានប្រសិទ្ធភាពរយៈពេលវែង សម្រេចនូវការអភិវឌ្ឍន៍ច្រើនស្រទាប់និងការបំពេញឱ្យគ្នា ជម្រុញការដឹកនាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការបន្តរីកចម្រើនឥតឈប់ឈរ បរិវេនបន្តរីកធំឥតឈប់ឈរ និងបន្តបង្កើនកម្រិតឥតឈប់ឈរ បង្កើតជាស្ពានទំនាក់ទំនងនៃភាគីទាំងពីរ។

“ទំនាក់ទំនងប្រទេសស្ថិតលើភាពជិតស្និទ្ធរបស់ប្រជាជន ទំនាក់ទំនងជិតស្និទ្ធរបស់ប្រជាជនស្ថិតលើចិត្ត” រួមគ្នាបង្កើតស្ពានមិត្តភាពវប្បធម៌។ ក្រោយពេលសកម្មភាពសប្បុរសបានដាក់ចេញមក ការអភិវឌ្ឍន៍ផ្នែកអប់រំ ជំនួយសាងសង់សាលារៀន ការធានាក្នុងសង្គម និងបរិក្ខារអនាម័យវិជ្ជសាស្ត្រ គឺជាការដោះស្រាយបញ្ហាលទ្ធភាពបណ្តាក់ទុនរបស់រដ្ឋាភិបាលក្នុងតំបន់ ហើយឆ្លងកាត់កិច្ចការសប្បុរសធ្វើការបង្កើនកម្រិតជីវភាពរស់នៅក្នុងតំបន់ទាំងមូល។ ក្រៅពីនេះ វាបានបើកបង្ហាញនូវកម្រងសកម្មភាពវប្បធម៌ ជម្រុញដល់ការសិក្សាពីគ្នាលើវប្បធម៌នៃប្រទេសទាំងពីរ និងចែករំលែកទំនាក់ទំនងយុវជន បង្កើតជាគន្លឹះមិត្តភាពនៃប្រជាជន និងជាស្ពានជម្រុញការទទួលស្គាល់ទៅវិញទៅមកនូវវប្បធម៌។

“អ្នកឆ្លាតស្តាប់ដោយមិនមានសម្លេង អ្នកច្បាស់ឃើញដោយមិនមានរូបរាង” រួមគ្នាបង្កើតស្ពានអភិវឌ្ឍនឈ្នះឈ្នះ។ ដោយដោះស្រាយបញ្ហាការងាររបស់ប្រជាជនក្នុងតំបន់ ក្រៅពីការបន្ថែមការបណ្តាក់ទុន ការបង្កើតគម្រោងថ្មី និងការពង្រីកការងារ សំខាន់បំផុតគឺបង្កើនកម្លាំងរៀបចំវិទ្យាសាស្ត្រ ពង្រឹងការហ្វឹកហាត់បច្ចេកទេសការងារ និងលើកកម្ពស់កម្រិតបច្ចេកទេសការងាររបស់ប្រជាជនក្នុងតំបន់។ តាមរយៈកំណែប្រែបច្ចេកទេសថ្មី កាត់បន្ថយសកម្មភាពផលិតដែលបង្កកង្វក់ដល់បរិស្ថាន ទន្ទឹមនឹងនោះកាត់បន្ថយកំហាតបង់ សន្សំសំចៃធនធាន កាត់បន្ថយថ្លៃដើមនៃការផលិតរបស់តារាសាគរ ធ្វើឱ្យតម្លៃផលិតផលកាន់តែមានការប្រកួតប្រជែង។ ស្ថាប័នរដ្ឋាភិបាល សហគ្រាស សង្គម ប្រជាជនជាគោលក្នុងការចូលរួមលើផ្នែកធនធានមនុស្ស បច្ចេកទេស និងការផលិតដើម្បីបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីឈ្នះឈ្នះ ដើម្បីជាស្ពានអភិវឌ្ឍន៍រួមគ្នានៃប្រទេសទាំងពីរ។