ទិដៅរបស់ខូសថលស៊ីធី
Dara Sakor Positioning

ប្រតិបត្តិករចម្រុះទីក្រុងអន្តរជាតិ

  • ជាមួយនឹងការច្នៃប្រឌិតផលិតផលនិងការគ្រប់គ្រងសុចរិតភាពបង្កើតបានជាស្ថានភាពឧស្សាហកម្ម

  • លទ្ធផល - ផ្តោតការយកចិត្តទុកដាក់និងដំណើរការ
    សិក្សាស៊ីជម្រៅអំពីវិធីសាស្រ្តនិងការកែតម្រូវទិសដៅការងារ

  • បន្តច្នៃប្រឌិតនិងបន្តដឹកនាំ
    បង្កើតផលិតផលដែលមានតម្លៃទាបបំផុត

  • ប្រកបដោយវិជ្ជាជីវៈនិងសុចរិតភាព
    បង្កើតតម្លៃសម្រាប់អតិថិជន

គោលដៅធនធានមនុស្ស
Talent Concept

ទស្សនវិស័យរបស់ខូសថល ស៊ីធីគឺ “សុចរិតស្ថេរភាព ច្នៃប្រឌិតប្រកបដោយវិជ្ជាជីវៈ ស្មើភាពបើកចំហរ លះបង់គោរពការងារ”ហើយយើងនឹងផ្តល់ឱកាសដល់បុគ្គលិកម្នាក់ៗឱ្យបង្ហាញពីភាពប្រឹងប្រែងនិងសមត្ថភាពបង្កើតថ្មីទាក់ទាញនិងប្រើប្រាស់បុគ្គលិកដោយចិត្តអំណត់លើកទឹកចិត្តនិងបណ្តុះបណ្តាលបុគ្គលិដោយស្ថេរភាព។

ងនាមជារបៀងសេដ្ឋកិច្ចកម្ពុជា-ចិនជាអ្នកដឹកនាំទាក់ទាញទីក្រុងប្រភេទថ្មីដល់កម្ពុជាជាអ្នកដឹកនាំវិស័យវប្បធម៌កម្ពុជា-ចិន ជាអ្នកចូលរួមក្នុងវិស័យទេសចរណ៍នៅកម្ពុជាយូញៀនស៊ីធី តំបន់ពិសោធន៍ការអភិវឌ្ឍន៍វិនិយោគចម្រុះកម្ពុជា-ចិនឬគម្រោងតារាសាគរ នឹងសំអាងលើទេសចរណ៍តំបន់ឆ្នេរសមុទ្រ រីស៊តចម្រុះតំបន់សម្រាកកម្សាន្ត តំបន់រក្សាសុខភាព កំពង់ផែចម្រុះ អាកាសយានដ្ឋានអន្តរជាតិយើងខ្ញុំនឹងអភិវឌ្ឍន៍ឱ្យក្លាយជាទីក្រុងឆ្លាតវ៉ៃមួយក៏នឹងធ្វើឱ្យដីក្នុងតំបន់នេះប្រើការបាដល់គ្មានដែនកំណត់។ យូញៀនស៊ីធី នឹងបើកវេទិកាដ៏ទូលាយដល់បុគ្គលគ្រប់រូបដែលមានការយល់ដឹងទូលំទូលាយនិងជាសសរស្តម្ភដែលមានក្តីស្រមៃចង់ដើរទៅកាន់ពិភពលោក។


  • អ្នកចូលរួមសហការណ៍

    តស៊ូក្នុងភាពជាដៃគូនិងឈ្នះជាមួយគ្នា

    ផ្នែកធនធានមនុស្ស 86(22)24214492-8045

    អ៊ីមែល:hr@union-groupcompany.com

  • “ផែនការបណ្តុះបណ្តាលធនធានមនុស្សលើផ្លូវបៃតង”

    “ផែនការបណ្តុះបណ្តាលធនធានមនុស្សលើផ្លូវបៃតង” របស់ខូសថល ស៊ីធីបានសហការក្នុងការកសាងធនធានមនុស្សនៅកម្ពុជា បង្កើតវេទិកាបណ្តុះបណ្តាលធនធានមនុស្ស ដែលទន្ទឹមនឹងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសុជីវធម៌ ប្រាជ្ញា សុខភាព សម្រស់ និងពលកម្ម យើងក៏បានផ្គត់ផ្គង់ឱកាសដល់សិស្សានុសិស្សទាំងនោះឱ្យចូលបម្រើការងារនៅក្នុងក្រុមហ៊ុនយូញៀនស៊ីធីយើងផងដែរ។

    1.លើកកម្ពស់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ចដល់ប្រទេសចិននិងប្រទេសនៅតាមបណ្តោយ “ផ្លូវមួយខ្សែក្រវ៉ាត់” ទន្ទឹមនឹងនេះ ក៏សមស្របតាមតម្រូវការអភិវឌ្ឍន៍របស់ក្រុមហ៊ុនផងដែរ ដោយគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សគ្រប់ជំនាញជីវៈដើម្បីជាការអភិវឌ្ឍន៍របស់ក្រុមហ៊ុន។

    2.ពង្រីកគំហើញ លើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ចម្រុះ ដោយឆ្លងកាត់ការចូលរួមសកម្មភាព ការសិក្សាពីចំណេះដឹងជំនាញ និងហ្វឹកហាត់ជំនាញបច្ចេកទេសជាច្រើន  ពង្រឹងសមត្ថភាពនិងបទពិសោធន៍ដល់សិស្សានុស្ស ដែលជាការចាក់គ្រឹះដ៏រឹងមាំសម្រាប់បំពេញការងារក្នុងពេលអនាគត។