• ទំនួលខុសក្នុងត្រូវសង្គម
  • ការការពារបរិស្ថាន
The friendship between
the people lies in the
mutual love between people
ទទួលផលពីសង្គម ផ្តល់ផលដល់ប្រជាជន
រួមឈ្នះបីភាគី៖ សង្គម ក្រុមហ៊ុន និងប្រជាជន
ទំនាក់ទំនងប្រទេសល្អដោយសាររាស្ត្រស្រឡាញ់គ្នា រាស្ត្រស្រឡាញ់គ្នាដោយសារយល់ចិត្តគ្នា
StarDream    
Public welfare    

សុខុមាលភាពសាធារណៈរបស់ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក

ការការពារបរិស្ថាន
  • កិច្ចការងារថែរក្សាបរិស្ថាន

    កិច្ចការពារបរិស្ថានគឺជាយុទ្ធសាស្ត្រថ្មីសម្រាប់ការរីកចម្រើននៃឧស្សាហកម្ម ដើម្បីការពារនិងកែលម្អប្រព័ន្ធអេកូបរិស្ថាន ជម្រុញដល់ការអភិវឌ្ឍន៍បៃតង ផ្តល់ការគាំទ្រដ៏សំខាន់ និងពាក់ព័ន្ធយ៉ាងជិតស្និទ្ធិលើសុខុមាលភាពសាធារណៈ។ ចាប់តាំងពីក្រុមហ៊ុនយូញៀនបានចូលមកប្រទេសកម្ពុជាធ្វើការអភិវឌ្ឍន៍គម្រោងតារាសាគរមក យើងបានដាក់ការការពារបរិស្ថានជាបទបញ្ជាមួយក្នុងការអភិវឌ្ឍន៍គម្រោងនេះ។

    ស្របតាមលក្ខខណ្ឌក្នុងស្រុក គោលការណ៍នៃការកម្រិតធំបំផុតលើតំបន់អេកូឡូស៊ីដែលត្រូវរក្សាទុក ក្រុមហ៊ុនយូញៀនបានយកចិត្តទុកដាក់លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបរិស្ថានជាខ្លាំង ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធដកផ្សែងបំបាត់ធូលី ចម្រុះទឹកកខ្វក់ ទីតាំងចាត់ចែងសំរាម និងការគ្រប់គ្រងសម្លេងរំខាន ការគ្រប់គ្រងខ្យល់កខ្វក់ជាដើម។ ក្រុមហ៊ុនយូញៀនបានធ្វើការជួសជុលមហាវិថីសាយភូថងដោយភ្ជាប់ចំនុចប្រសព្វផ្លូវជាតិលេខ48 ទៅអាងស្តុកទឹកនិងអាកាសយានដ្ឋាន សាងសង់ស្ពាន និងរបាំងផ្លូវទឹកច្រើនជាងដប់ចំនុចផ្សេងទៀត។ នៅមុនពេលធ្វើការសាងសង់ យើងបានសិក្សាស្រាវជ្រាវពីលក្ខណៈពិសេសនៃបរិស្ថានក្នុងតំបន់ ទន្ទឹមនឹងបង្កើតផ្លូវគមនាគមន៍ដែលងាយស្រួល ក៏បានរក្សាទុកនូវប្រភពទឹក និងលក្ខណៈពិសេសនៃសណ្ឋានដីផងដែរ។

    មិនតែប៉ុណ្ណោះ ក្រុមហ៊ុនយូញៀនផ្អែកតាមសណ្ឋានដី និងធនធានធម្មជាតិ បានធ្វើការរចនាផែនការមេ ថែរក្សាធម្មជាតិក្នុងតំបន់ផងដែរ។ នៅក្នុងការអភិវឌ្ឍន៍សាងសង់ ធ្វើការរក្សាទុកសណ្ឋានដីអេកូឡូស៊ីឱ្យបានច្រើនបំផុត កែលម្អផែនការគម្រោង ដោយរក្សាព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រ។ ការកំណត់ពេលរៀបចំឆ្នេរសមុទ្រ ព្រៃកោងកាង និងសកម្មភាពថែទាំបឹងទឹកសាប បង្កើតទិសដៅអេកូទេសចរណ៍ “មើលឃើញភ្នំ ឆ្លុះឃើញទឹក”។

    ក្រុមហ៊ុនយូញៀនបានបណ្តាក់ទុនលើគ្រប់ផ្នែកនៃការសាងសង់ ក្នុងកិច្ចព្រមព្រៀងសុទ្ធតែមានបញ្ជាក់ច្បាស់ពីលក្ខខណ្ឌថែទាំបរិស្ថាន ហើយភាគីសហប្រតិបត្តិការចាំបាច់ត្រូវគោរពតាមបទប្បញ្ញត្តិនិងនីតិវិធីថែរក្សាបរិស្ថានទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការសាងសង់ក្រោមការបំពេញតម្រូវការបទដ្ឋាននិងនីតិវិធីការពារបរិស្ថាន។

    ចំពោះសម្ភារៈសំណង់ ក្រុមហ៊ុនយូញៀនបានផ្សព្វផ្សាយប្រព័ន្ធសាងសង់អគារបៃតង នាំមកនូវប្រព័ន្ធអគារស្នាក់នៅត្រជាក់បែបនូវេហ្សេឡង់។ នៅឆ្នាំ2019 តារាសាគរបានទទួលរង្វាន់ដែលចុះហត្ថលេខាដោយផ្ទាល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “រង្វាន់ពិសេសសម្រាប់បេសកកម្មបៃតង-អេកូធុរកិច្ច”។

    ក្រុមហ៊ុនយូញៀនចាប់តាំងពីដើមមកស្របពេលដែលប្រឈមនឹងវិនិយោគិន សង្គម រាជរដ្ឋាភិបាល និងបរិស្ថានលើបន្ទុកសេដ្ឋកិច្ច បន្ទុកច្បាប់ប្បញ្ញត្តិ បន្ទុកគោលការ បន្ទុកសប្បុរស ក្នុងការបង្កើតការងារ ជម្រុញដល់ការអភិវឌ្ឍន៍សង្គម ក៏បានជម្រុញដល់ការថែរក្សាបរិស្ថានក្នុងពេលបច្ចុប្បន្ន ការសន្សំសំចៃថាមពល កាត់បន្ថយការបញ្ចេញកាកសំណល់ ការធ្វើប្រព័ន្ធបៃតង និងការអភិវឌ្ឍន៍ប្រសិទ្ធភាពកាបូនទាបផងដែរ។

    ក្នុងកំឡុងពេលសាងសង់គម្រោង ក្រុមហ៊ុនយូញៀនទាមទារនូវគម្រោងរចនាបែបអេកូឡូស៊ី ការស្ថាបនាបៃតង ការប្រើប្រាស់ឡើងវិញ បច្ចេកទេសសន្សំថាមពលរក្សាបរិស្ថានឥតឈប់ឈរដែរ ហើយក្នុងការកាត់បន្ថយការផលិតនិងការប្រើប្រាស់ធនធានថាមពល ផ្គត់ផ្គង់ធនធានប្រើប្រាស់ដែលមានប្រសិទ្ធភាព បង្កើនការច្នៃប្រឌិតលើបច្ចេកទេសរក្សាបរិស្ថានបៃតង បន្តកែលម្អនិងផ្សព្វផ្សាយវប្បធម៌ផលិតតាមបទដ្ឋាន និងអនុវត្តន៍តាមទំនួលខុសត្រូវនិងភារកិច្ចក្រុមហ៊ុន។

    ក្នុងពេលអនាគត តារាសាគរនឹងស្ថាបនាទីក្រុងឆ្លាតវ៉ៃទំនើបដែលពោរពេញដោយភាពបៃតង អេកូឡូស៊ី និងមានភាពងាយស្រួល ក្លាយជាអ្នកដឹកនាំទីក្រុងប្រភេទថ្មីរបស់កម្ពុជា។