• ដើរចូលទៅតារាសាគរ
  • ស្ថានភាពទូទៅរបស់ក្រុមហ៊ុន
ភ្នាក់ងារអភិវឌ្ឍន៍ចម្រុងនៃទីក្រុងអន្តរជាតិ
្រុមហ ៊ុនយូញ ៀនឌ ី ញេឡ ៊ុ បញមនក្រុបខូអ ិ លអ ី ឌ

ក្រុមហ៊ុនខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក (ហៅកាត់ថា “ខូសថល ស៊ីធី”) មានប្រភពពីការយកចិត្តទុកដាក់លើគុណភាព និងសំណូមពរលើភាពល្អប្រណិត ក្រុមហ៊ុននឹងធ្វើការលះបង់ដោយស្មោះត្រង់ ដោយប្រើបច្ចេកទេសនិងភាពស្មាតបង្កើតជាស្លាបមួយគូរហោះទៅកាន់អនាគតដ៏ធំទូលាយ ដោយជឿជាក់យ៉ាងមុតមាំលើវប្បធម៌បណ្តោះបណ្តាល “ការលះបង់និងគុណធម៍” រក្សាភាពសច្ចៈ ដោយធ្វើការដោយស្ងៀមស្ងាត់លើបេសកកម្មក្លាយជាអ្នកដឹកនាំនៅក្នុងសហគ្រាសឯកជន និងជម្រុញឆ្ពោះទៅរកចក្ខុវិស័យនៃការស្ថាបនាទីក្រុងគំរូសម្រាប់ពិភពលោក។

ក្នុងនាមជាសមាជិកនៃការអនុវត្តន៍គំនិតផ្តួចផ្តើម “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ខូសថល ស៊ីធីបានខិតខំបំពេញតួនាទីនាំមុខរបស់ខ្លួនដោយបន្តដើរទៅមុខក្នុង “ដើរចេញទៅ” ក្នុងយុគសម័យថ្មីនេះ និងទទួលបានការវាយតម្លៃ ការទទួលស្គាល់ពីប្រជាជន និងការបន្តអភិវឌ្ឍន៍ខ្ពស់ក្នុងការអភិវឌ្ឍន៍និងការស្ថាបនាផ្សេងៗ។ ក្នុងការទំនាក់ទំនង យើងបានស្វែងយល់ពីទឹកចិត្តប្រជាជន ជម្រុញដល់ការទំនាក់ទំនងវប្បធម៌នៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ យើងបានយកគោលគំនិត “ស្ថាបនាដោយស្មោះត្រង់ ច្នៃប្រឌិតថ្មីដោយវិជ្ជាជីវៈ សមភាពបើកចំហរ អត់ធ្មត់លះបង់ដើម្បីការងារ” ធ្វើការស្វែងយល់ពីតម្លៃ ការរួមគ្នាធ្វើពាណិជ្ជកម្ម ការរួមស្ថានា និងការចែករំលកគ្នាដោយពិតប្រាកដ ដើម្បីក្លាយជាអ្នកបង្កើតការរស់នៅដ៏ល្អប្រសើរ ជាអ្នកស្ថាបនាទីក្រុងក្នុងពេលអនាគត និងជាអ្នកត្រួសត្រាយ “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដើម្បីក្លាយជាប្រតិបត្តិករពហុមុខងារដ៏ឆ្នើមមួយនៃទីក្រុងក្នុងពេលអនាគត។

ដោយយកគំនិតនៃ “ការច្នៃប្រឌិតនិងប្រតិបត្តិការទីក្រុងអន្តរជាតិ” ធ្វើជាទិសដៅ ខូសថល ស៊ីធីបានអភិវឌ្ឍន៍អាជីវកម្មពហុមុខងារដោយរួមបញ្ចូលនូវ៖ ភូមិកម្សាន្តវិសមកាល តំបន់ថែទាំសុខភាព ការអភិវឌ្ឍន៍គម្រោង ឈុតសេវាកម្មពាណិជ្ជកម្ម ការសិក្សាអប់រំ និងសេវាកម្មផ្សេងៗទៀត។ ក្រោមគំនិតដែលយកផែនការជីវិតក្នុងទីក្រុងជាគោល ធ្វើការអភិវឌ្ឍន៍ផលិតផលស្របតាមលក្ខខណ្ឌតំបន់ បង្កើតបរិយាកាសរស់នៅប្រកបដោយគុណភាព និងផ្តល់សេវាកម្មដ៏ល្អប្រសើរ។ ភ្ជាប់ជាមួយនឹងធនធានដែលមានគុណភាពខ្ពស់ជាសកល យើងនឹងសម្រេចនូវការគ្រប់គ្រងអាជីវកម្មពហុមុខងារនិងការអភិវឌ្ឍន៍ទាំងស្រុងលើទីក្រុងនិងមុខងារក្នុងតំបន់ប្រកបដោយនិរន្តរភាព។

International
City
Comprehensive
Operator
ប្រតិបត្តិករចម្រុះទីក្រុងអន្តរជាតិ
七星海城市
企业宣传片

តំបន់ពិសោធន៍ការអភិវឌ្ឍន៍វិនិយោគចម្រុះកម្ពុជា-ចិន ឬតំបន់វិស្សមកាលតារាសាគរ (ខាងក្រោមហៅកាត់ថា “តារាសាគរ”) មានទីតាំងនៅឆ្នេរសមុទ្រប៉ែកនិរតីនៃខេត្តកោះកុងនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាគម្រោងប្រតិបត្តិការទីក្រុងដំបូងនៃទីក្រុងតារាសាគរ គម្រោងនេះបានលេចចេញនៅលើតំបន់អន្តរជាតិដ៏ល្អប្រសើរនិងជាចំនុចផ្លូវដើរពាណិជ្ជកម្មពិភពលោកដ៏សំខាន់មួយ។ ទីក្រុងតារាសាគរបានផ្តើមមុនគេនូវគំនិត “វិធីរស់នៅថ្មីបែបDIY” ជម្រុញដល់ដំណើរការស្ថាបនានិងអភិវឌ្ឍន៍ទាំងស្រុងលើប្រធានបទក្នុងសហគមន៍DIY បង្កើតជាឆាកសេវាកម្មជីវិតថ្មីDIY។

ឈរជើងក្នុងសង្គម ត្រូវចេះគោរពប្រជាជន។ ខូសថល ស៊ីធីមានទំនួលខុសត្រូវខ្ពស់លើសង្គម ដឹកនាំប្រជាជនក្នុងតំបន់ឱ្យមានការរីកចម្រើនរួមគ្នា ជួយដល់រាជរដ្ឋាភិបាលក្នុងតំបន់លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ កែលម្អលក្ខខណ្ឌជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ស្វ័តស្វែងច្នៃប្រឌិតបង្កើតឱកាសការងារថ្មី ទទួលបាននូវការទុកចិត្តនិងការគាំទ្រយ៉ាងមុតមាំពីប្រជាពលរដ្ឋក្នុងតំបន់ និងទទួលបានការទទួលស្គាល់ខ្ពស់ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាពីគ្រប់ជាន់ថ្នាក់។

ខូសថល ស៊ីធីបានប្រមូលផ្តុំនូវប្រភពធនធានដ៏មានតម្លៃលើសកលលោក រួមគ្នាបង្កើតការអប់រំ ការថែទាំវេជ្ជសាស្ត្រ វប្បធម៌កីឡា ការថែទាំសុខភាព ការធ្វើពាណិជ្ជកម្ម ការកម្សាន្ត ការផ្សព្វផ្សាយព័ត៌មាន ទូរគមនាគមន៍ ប្រភពធនធាន សន្តិសុខសុវត្ថិភាព សុខុមាលភាពសង្គម និងបរិក្ខារសេវាកម្មសាធារណៈក្នុងទីក្រុងទាំងមូល ដោយការច្នៃប្រឌិតបង្កើតថ្មី ក្រោមជំនួយពីមុខងារចម្រុះដ៏រឹងមាំ ដោយមានការផលិតនិងវប្បធម៌ជាស្លាបទាំងពីរធ្វើការហោះហើរទៅកាន់ទីក្រុងនៃក្តីស្រមៃ ទីក្រុងនៃភាពសុខសាន្ត និងទីក្រុងដ៏មានមន្តស្នេហ៍ ក្លាយជាសម័យកាលថ្មីនៃទីក្រុងថ្មីស្រឡាងក្នុងពិភពលោក ជួយជាកម្លាំងក្នុងការបង្កើតការរស់នៅដ៏ល្អប្រសើរដល់ប្រជាជន បង្កើតជាស្លាកសញ្ញាថ្មីនៃអាជីវកម្មបង្កើតទីក្រុងថ្មី។ យើងខ្ញុំបានបន្តបញ្ចេញកម្រងផលិតផលតារាចន្ទ្រាចាប់ពីកម្រិតទាប ទិន្នន័យខ្ពស់ គ្រប់ស្រទាប់អាយុ បទពិសោធន៍ច្រើនប្រភេទ និងការរួមគ្នាស្រាវជ្រាវក្រោមទម្រង់ផ្សេងៗ ដើម្បីបង្កើតជាប្រព័ន្ធរស់នៅដ៏ល្អប្រសើរមួយសម្រាប់អតិថិជន ដែលអាចឱ្យអតិថិជនដើរទៅមុខដោយអង់អាចលើវិថីនៃការច្នៃប្រឌិតនិងនិរន្តរភាពនេះ។