• សេចក្តីណែន
It is by far the largest
and largest urban
construction project
under construction
along the “Belt and Road”

វាគឺជាការស្ថាបនាដែលមានវិមាត្រនិងម៉ូដែលធំបំផុតដែលស្របតាម “ផ្លូវមួយខ្សែក្រវ៉ាត់មួយ”

  • សេចក្តីណែនាំ
    សេចក្តីណែនាំ
    Introduction

    តារាសាគរមានទីតាំងស្ថិតនៅក្បែរឈូងសមុទ្រថៃ ស្ថិតតាមបណ្តោយឆ្នេរភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា លាតសន្ធឹងលើផ្ទៃដី ៣៦០គីឡូម៉ែត្រការ៉េ ជារាងអក្សរ L ដែលមានប្រវែងឆ្នេរប្រមាណ90គីឡូម៉ែត្រ ប្រហែលនឹងមួយភាគប្រាំនៃប្រវែងឆ្នេរសមុទ្រសរុបរបស់ប្រទេសកម្ពុជា មួយភាគពីរនៃឆ្នេរសមុទ្រដែលស្រស់ស្អាតរបស់ប្រទេសកម្ពុជា។ សពុលភាពនៃការជួលដីនេះមានរហូតដល់ឆ្នាំ ២១០៧ ដែលក្នុងនោះមាន1/3ជាដីរក្សាទុកប្រើប្រាស់ហើយផ្ទៃដីដែលអាចសាងសង់បានមាន ២៣៤គីឡូម៉ែត្រការ៉េ។ ប្រវែងពីជើងទៅត្បូងក្នុងបរិវេណដីនេះមានប្រមាណ៤០គីឡូម៉ែត្រ ជម្រៅប្រមាណ ៦គីឡូម៉ែត្រ។ ប្រវែងពីលិចទៅកើតក្នុងបរិវេនដីនេះមានប្រមាណ ៣០គីឡូម៉ែត្រ ជម្រៅប្រមាណ ៤គីឡូម៉ែត្រ និងនៅជាប់នឹងតំបន់អភិរក្សព្រៃឈើជាតិចំនួន ១៨ម៉ឺនហិកតា ដែលក្នុងគម្រោងនេះមានតំបន់ការពារព្រៃកោងកាងធំជាងគេទីពីរលើពិភពលោក។ ដោយផ្អែកលើឆ្នេរសមុទ្រដ៏ល្អឯក 90គីឡូម៉ែត្រដែលជាប្រភពធនធានមិនខ្វះខាតនេះ រួមជាមួយនឹងផែនការអភិវឌ្ឍន៍រយៈពេលដប់ឆ្នាំនិងយុទ្ធសាស្ត្រចតុកោណរបស់រាជ រដ្ឋាភិបាលកម្ពុជា ធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់សមុទ្រជាគោល បានក្លាយជាការបង្កើនកម្រិតសេដ្ឋកិច្ចកម្ពុជាដ៏ថ្មីមួយ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនខូសថល ស៊ីធី ឌីវេឡុបម៉ិនគ្រុប ឯ.កឱ្យក្លាយជាភាគីគ្រប់គ្រងដំណើរការទីក្រុងតារាសាគរតែមួយគត់ដែលធ្វើការទំនាក់ទំនងជាមួយរដ្ឋា ភិបាល។ ក្នុងពេលអនាគត តារាសាគរនឹងក្លាយជាគន្លឹះគមនាគមន៍ផ្លូវអាកាសលើទីផ្សារអាស៊ីខាងត្បូងអាស៊ីអាគ្នេយ៍ និងអាស៊ាន និងជាមជ្ឈមណ្ឌលប្រមូលផ្តុំការដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់របស់ពិភព លោក។ ទន្ទឹមនឹងនេះ ក្រោមសមត្ថភាពប្រតិបត្តិការដ៏រឹងមាំ ទីក្រុងតារាសាគរនឹងដឹកនាំវិស័យទេសចរណ៍វិស្សមកាល សេវាកម្មពាណិជ្ជកម្ម ការច្នៃប្រឌិតថ្មីលើបច្ចេកវិទ្យា និងមុខងារល្អៗផ្សេងទៀតដែលនឹងធ្វើឱ្យកម្ពុជានៅតែជាតំបន់សេវាកម្មដ៏ល្អប្រណិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ជម្រុញដល់មុខងារប្រតិបត្តិការឱ្យបានធំបំផុត និងសម្រេចគោលដៅដោយតម្លៃប្រតិបត្តិការទាបបំផុត។