• ស្ថានភាពទូទៅនៃប្រទេសកម្ពុជា
  • គុណសម្បត្តិនៃការវិនិយោគ
Asian Economic
"New Tiger"
ខ្លាសេដ្ឋកិច្ចថ្មីរបស់អាស
បរិយាកាសវិនិយោគ៖
advantages of investing in Cambodia
កាលពីខែតុលាឆ្នាំ ២០១៦លោកប្រធានស៊ីជិនពីងបានជួបជាមួយសម្តេចតេជោ ហ៊ុន សែន
  • 01.ស្ថេរភាពគោលនយោបាយ រាជរដ្ឋាភិបាលជម្រុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច

    ស្ថានភាពនយោបាយនៃរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាមានស្ថេរភាព រាជរដ្ឋាភិបាលបានព្យាយាមជួយដល់ការអភិវឌ្ឍន៍ប្រទេស ធ្វើឱ្យកម្ពុជាកែប្រែមុខមាត់ថ្មីក្នុងតំបន់និងក្នុងពិភពលោក។ បច្ចុប្បន្នបានសម្រេចនូវផ្នែកខ្លះនៃគោលនយោបាយនិងសន្តិភាពនិងសេដ្ឋកិច្ចដែលមានភាពស្ថិតស្ថេរ ដែលនេះជាចំនុចសំខាន់មួយសម្រាប់វិនិយោគិន។

  • 02. ចំនុចទ្រទ្រង់នៅអាស៊ីអាគ្នេយ៍លើគម្រោង “ផ្លូវមួយខ្សែក្រវ៉ាត់” ជាស្នូលសេដ្ឋកិច្ចអាស៊ី

    កម្ពុជាជាចំណុចទ្រទ្រង់នៅអាស៊ីអាគ្នេយ៍លើគំនិតផ្តួចផ្តើម “ផ្លូវមួយខ្សែក្រវ៉ាត់មួយ”ជាតំបន់ស្នូលប្រសព្វបួន ដែលទទួលយកផលប្រយោជន៍ទីតាំងនិងយុទ្ធសាស្ត្រ។ នៅឆ្នាំ២០១៩កម្ពុជាបានស្រូបយកវិនិយោគិនដោយផ្ទាល់ពីបរទេស (FDI) ចំនួន៣,៥ពាន់លានដុល្លាអាមេរិកកើនឡើង12%។ក្នុងចំណោមនោះការវិនិយោគពីប្រទេសចិនដោយផ្ទាល់មានចំនួន 43% នៃវិនិយោគបរទេស ក្លាយជាប្រភពដើមទុនបរទេសធំជាងគេបំផុតរបស់កម្ពុជា។គិតត្រឹមត្រីមាសទីមួយនៃឆ្នាំ២០២៣ការវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជាមានប្រមាណ 46.425ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោមនោះ ប្រទេសចិនគឺជាប្រភពដ៏ធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេសជាមួយនឹងការវិនិយោគសរុបប្រហែល 20.875 ពាន់លានដុល្លារអាមេរិករហូតមកដល់ពេលនេះ ស្មើនឹង 45% នៃការវិនិយោគបរទេសសរុប។

  • 03.សេដ្ឋកិច្ចមានភាពរឹងមាំ អត្រាកំណើនផលិតផលក្នុងស្រុក GDP សរុបជាមធ្យមជាង 7% ក្នុងរយៈពេល 9ឆ្នាំជាប់ៗគ្នា(គិតត្រឹមឆ្នាំ២០១៨)

    កម្ពុជាជាប្រទេសអាស៊ីអាគ្នេយ៍ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេបំផុត ល្បឿនសេដ្ឋកិច្ចឈរក្នុងលំដាប់ទីប្រាំមួយនៅលើពិភពលោក ឈ្នះគេនៅក្នុងអាស៊ាន។ ចាប់ពីឆ្នាំ2009 រហូតដល់បច្ចុប្បន្ន កម្ពុជាស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍មាស ចាប់ពីឆ្នាំ2011 វាបានរក្សាល្បឿនអត្រាកំណើនផលិតផលក្នុងស្រុក GDP ប្រចាំឆ្នាំ 7% រយៈពេល 9ឆ្នាំជាប់ៗគ្នា។ GDP មធ្យមរបស់ប្រជាជនកម្ពុជាម្នាក់ក្នុងឆ្នាំ 2019 កើនឡើងដល់ 1679ដុល្លាអាមេរិច ដែល GDP មធ្យមរបស់ប្រជាជនកម្ពុជាម្នាក់ក្នុងឆ្នាំ 2018 គឺ 1548ដុល្លាអាមេរិចតែប៉ុណ្ណោះ។ ហេដ្ឋារចនាសម្ព័ន្ធជាតិកំពុងដំណើរការយ៉ាងលឿន ហើយការអភិវឌ្ឍន៍វិស័យអចលនទ្រព្យស្ថិតក្នុងកម្រិតក្តៅគគុក។

  • 04.ធនធានទេសចរណ៍ដែលសំបូរបែប ឋានសួគ៌ទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍ពេញពិភពលោក

    នៅឆ្នាំ2019 សរុបចំនួនភ្ញៀវទេសចរណ៍ដែលបានចូលមកកម្សាន្តនៅកម្ពុជាមានចំនួន 6.61លាននាក់ដង ដែលចិនជាប្រភពភ្ញៀវទេសចរណ៍ធំជាងគេបំផុតរបស់កម្ពុជាដែលមានចំនួន 2.5លាននាក់ដង។ រាជធានីភ្នំពេញគឺជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ក៏ជាទីក្រុងធំបំផុតរបស់កម្ពុជាផងដែរ ដែលធ្លាក់ត្រូវបានប្រជាជនលោកខាងលិចដាក់ឈ្មោះថា “គុជអាស៊ី” “ប៉ារីសបូព៌ា”។ ប្រាសាទអង្គរវត្តគឺជាសំណង់ប្រាសាទធំជាងគេបំផុតនៅលើពិភពលោក ជាវត្ថុទិព្វរបស់កម្ពុជា ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ជាមួយក្នុងចំនោមអច្ចរិយពិភពលោកទាំងប្រាំពីរ ជាតំបន់ទេសចរណ៍ដ៏ល្បីបំផុតមួយ។ ខេត្តស្របតាមសមុទ្រចំនួនបួនគឺខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប គឺជា “តារានិរតីនៃប្រទេសកម្ពុជា” ដែលនៅក្នុងឆ្នាំ2011 ឆ្នេរសមុទ្រនេះត្រូវបានដាក់ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតក្នុងពិភពលោក ដោយមានឈ្មោះបោះសម្លេងដោយសារ “ទឹកសមុទ្រថ្លាដូចកញ្ចក់ គ្រាប់ខ្សាច់ម៉ត់ល្អដូចម្សៅ”។ ភាពល្អប្រណិតនៃសិល្បៈប្រាសាទអង្គរវត្ត ឆ្នេរខ្សាច់ពេលថ្ងៃរៀបលិចនៃខេត្តស្របតាមឆ្នេរសមុទ្រ ភាពស្រគត់ស្រគំនៃវប្បធម៌ភ្នំពេញ សុទ្ធតែបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនឱ្យចូលមកទស្សនាកម្សាន្តនៅទីនេះ។

  • 05.ផ្តល់សិទ្ធិកាន់កាប់អចលនទ្រព្យជាអចិន្ត្រៃយ៍ដោយមិនជាប់ពន្ធ

    ផ្អែកតាមបទប្បញ្ញត្តិ «ច្បាប់កាន់កាប់អចលនទ្រព្យរបស់ជនបរទេស» នៅកម្ពុជា ជនបរទេសនៅប្រទេសកម្ពុជាមានសិទ្ធិទិញជាអចិន្ត្រៃយ៍លើសំណង់អគារខ្ពស់ចាប់ពីជាន់ទីមួយឡើងទៅ ដោយអាចទទួលបានប្លង់កម្មសិទ្ធិផ្ទះដូចគ្នានឹងប្រជាជនក្នុងស្រុកដែរ ហើយអាចធ្វើការដាក់ជួលនិងទិញលក់បានដោយខ្លួនឯង មិនមានឆ្នាំកំណត់កម្មសិទ្ធិ។

  • 06.តម្លៃជាដុល្លាអាមេរិច ជាប្រទេសអាស៊ីតែមួយគត់ដែលមានទ្រព្យសម្បត្តិជាដុល្លាអាមេរិច

    នៅកម្ពុជា រូបិយប័ណ្ណរៀលនិងដុល្លាអាមេរិចអាចប្រើប្រាស់បានជាធម្មតា ប្រជាជនក្រៅពីការចំណាយតូចតាចប្រចាំថ្ងៃប្រើប្រាស់ជារូបិយប័ណ្ណរៀល ការជួញដូរធំដុំដូចជាផ្ទះ ឡានជាដើម សុទ្ធតែគិតជាប្រាក់ដុល្លាអាមេរិចសម្រាប់ទូទាត់និងកំណត់តម្លៃ។ នេះគឺជាប្រទេសតែមួយគត់នៅអាស៊ីដែលមានទ្រព្យសម្បត្តិជាដុល្លាអាមេរិច ហើយមិនកំណត់ការផ្លាស់ប្តូររូបិយប័ណ្ណបរទេស។

  • 07.អាយុជាតិមធ្យមគឺ 27ឆ្នាំ ជាភាគលាភប្រជាសាស្ត្រដ៏ធំអស្ចារ្យ

    កម្ពុជាជាប្រទេសវ័យក្មេង មានប្រជាជនសរុបប្រមាណ 16លាននាក់ ហើយអត្រាកំណើនប្រជាជនមានប្រមាណ 4% អាយុជាតិមធ្យមគឺ 27ឆ្នាំ ដែលប្រជាជនដែលមានអាយុ 35ឆ្នាំចុះក្រោមមាន 72% នៃចំនួនប្រជាជនសរុបក្នុងប្រទេស កម្លាំងពលកម្មមានតម្លៃទាប។

  • 08.តម្លៃកំណើនអចលនទ្រព្យកើនឡើងលឿន ផលចំនេញពីការបណ្តាក់ទុនខ្ពស់

    តាមការវិភាគរបស់ «មគ្គុទេសក៍អចលនទ្រព្យលើពិភពលោក» បានបង្ហាញថា ទីផ្សារអចលនទ្រព្យកម្ពុជាមានសក្តានុពលមិនអាចកំណត់បាន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារអចលនទ្រព្យនៅភ្នំពេញបានបន្តកើនឡើងដោយស្ថិតស្ថេរ តម្លៃផ្ទះជាមធ្យមកើនឡើងដល់ 15% ហើយបច្ចុប្បន្ន អត្រាជួលក្នុងតំបន់ស្នូលនៃប្រទេសកម្ពុជាបានផលខ្ពស់ដល់ 10.8%។

  • 09.មិនមែនជាប្រទេស CRS ជាឋានសួគ៌រួចពន្ធកម្រិតពិភពលោក មិនខ្វាយខ្វល់ក្រោយពេលបណ្តាក់ទុន

    CRS ឬ “បទប្បញ្ញត្តិរាយការរួម” ប្រើសម្រាប់ជាគោលការណ៍ណែនាំការគ្រប់គ្រងច្បាប់ក្នុងតំបន់លើការកំណត់ពេលប្រមូលព័ត៌មានពីប្រជាជនដើម្បីធ្វើការផ្លាស់ប្តូរការប្រមូលពន្ធ សម្តៅដល់ការពង្រឹងកិច្ចសហប្រតិបត្តិការប្រមូលពន្ធឱ្យមានភាពជាក់ច្បាស់។ កម្ពុជានៅមិនទាន់បានដាក់ចូល CRS នៅឡើយ ស្ថានភាពហិរញ្ញវត្ថុរបស់ជនបរទេសនៅកម្ពុជានឹងមិនត្រូវបានដាក់បង្ហាញដល់ប្រទេសកំណើតរបស់ពួកគេឡើយ ដូចនេះទ្រព្យសម្បត្តិនៅកម្ពុជានឹងមិនត្រូវបានរាប់បញ្ចូលក្នុងវិសាលភាពនៃការប្រមូលពន្ធឡើយ។

  • 10.សេដ្ឋកិច្ចបើកចំហរដល់វិនិយោគិនគ្រប់រូប

    វិនិយោគិនបរទេសធ្វើការបណ្តាក់ទុននៅកម្ពុជាមានសិទ្ធិស្មើគ្នាទៅនឹងវិនិយោគិនក្នុងស្រុកដែរ។
    កម្ពុជាមិនបានកម្រិតការប្តូរប្រាក់បរទេសឡើយ អនុញ្ញាតឱ្យមានការចេញចូលប្រាក់បរទេសដោយសេរី ហើយប្រាក់ដុល្លាអាមេរិចនៅលើទីផ្សារត្រូវបានចរាចរណ៍ដោយសេរី ដោយវិស័យមួយភាគធំសុទ្ធតែបើកទូលាយដល់វិនិយោគិនបរទេស ដែលជាប្រទេសមួយដែលមានសេរីភាពពាណិជ្ជកម្មខ្ពស់នៅក្នុងពិភពលោក។
    គម្រោងបណ្តាក់ទុនដែលទទួលបានការអនុញ្ញាតដោយព្រះរាជាណាចក្រកម្ពុជា (មានលក្ខណៈសម្បត្តិ QIP) អាចទទួលបានគោលនយោបាយអនុគ្រោះ ដែលរយៈពេលលើកលែងពន្ធលើប្រាក់ចំណេញអាចមានរហូតដល់ 9ឆ្នាំ។